បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការី បាននាំយកសម្ភារៈ និងថវិកាមួយចំនួនចូលរួមរំលែកមរណៈទុក្ខ ដល់ក្រុមគ្រួរសារសព ឧបាសក ទុំ ឆាវ អាយុ ៦៩ឆ្នាំ ដែលបានទទួលមរណៈភាពដោយរោគាពាធ សពត្រូវបានធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះផងដែរ លោកវរសេនីយ៍ ក៏បានពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។