កំពង់ចាម៖ នៅវេលាម៉ោង ១០ និង០០ នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិនងតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ឈ្មោះ ណេន ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិរកាលើ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ឈ្មោះ ស្រ៊ាន់ រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ឈ្មោះ ប៊ុន ស្រីលក្ខ័ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ឈ្មោះ ផា ស្រីនី ភេទស្រី អាយុ ៣១ឆ្នាំស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សចំនួន០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ដាវចំនួន ០១ដើម និងសម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:August 28, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន

ជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន១៩កញ្ចប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បង្ក្រាបបទល្មើសព្រៃឈើ

លោកវរសេនីយ៍ត្រី សុខ មិន ដឹកបញ្ជូនស្រ្តីម្នាក់ ដែលមានជំងឺស្លេកស្លាំង ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន៣នាក់ទាំងអ្នកលក់និងអ្នកទិញពីបទលួចជ័រកៅស៊ូខ្មៅចំនួន៤៣ពុយ
