You are currently viewing លោក នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសមនិងជម្រាបលា!

លោក នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសមនិងជម្រាបលា!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នា២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Michael Stelzing អនុព័ន្ធយោធានៃសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសមនិងជម្រាបលា។ ជាមួយគ្នានោះដែរ លោក នាយឧត្តមសេនីយ៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកវរសេនីយ៍ឯក Marcus Ferrara អនុព័ន្ធយោធានៃសហរដ្ឋអាមេរិដែលមកកាន់តំណែងអាណត្តិថ្មី និងសហការីផងដែរ។