ភ្នំពេញ៖ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នា២០១៩ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធទូទៅរបស់ វិទ្យាស្ថានកងរាជអាវុធហត្ថ ដល់ក្រុមនាយទាហាន សេនាធិការ នាយកដ្ឋានកិច្ចការអាស៊ី នៃការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន។ ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយរងសេនាធិការ, នាយក-នាយករងវិទ្យាស្ថាន និងនាយទាហាន ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។