You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិន ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិន ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានចុះបង្រ្កាបកាលពីវេលាម៉ោង ២០និង ៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នៅចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យខាងលើមានឈ្មោះ វ៉ង់ អ៉ីវៃ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ កាស៊ីណូខាយពណ៌, ឈ្មោះ វ៉ង់ ចិន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ កាស៊ីណូខាយពណ៌ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ០១កញ្ចប់តូច, ថ្នាំគ្រាប់ចំនួន ០២គ្រាប់, ដែកកេះចំនួន ០៤, ទូរស័ព្ទ ចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។