You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់សិក្ខាកាម

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់សិក្ខាកាម

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត ក្នុងវគ្គហ្វឹកហ្វឺនដែលមានរយៈពេល ០៣ខែ លើជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។ ក្នុងពិធីនេះផងដែរ ក៏មានការសម្តែងជូនដល់គណៈអធិបតី លើជំនាញខាងលើរួមមាន ៖ ការរក្សាសណ្តាប់, ការសម្ដែងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការវាយរំដោះចំណាប់ខ្មាំង ។ ក្រោយការសម្ដែងចប់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចេះថែរក្សាសុខភាព ស្រឡាញ់អាយុជីវិតខ្លួនឯង នឹងកាត់បន្ថយការសេពគ្រឿងស្រវឹង និងហាមសេពគ្រឿងញៀនជាដាច់ខាត។ លោកឧត្ដមសេនីយ៍ មេបញ្ជាការបានផ្ដាំផ្ញើដល់មេបញ្ជាការគ្រប់មូលដ្ឋានក្រុង/ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពកងកម្លាំងក្រោមឱវាទ ដើម្បីជាកម្លាំងដ៏រឹងមាំសម្រាប់អង្គភាព ក្នុងការអនុវត្តតួនាទី-ភារកិច្ចឲ្យទទួលបានជោគជ័យ។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ បានធ្វើការកោតសរសើរ និងមានទំនុកចិត្តខ្ពស់លើកងកម្លាំងទាំងអស់ដែលហ្វឹកហាត់បានល្អ និងមានសណ្តាប់ធ្នាប់ល្អ អនុវត្តបាននូវរាល់បទបញ្ជារបស់ថ្នាក់លើ និងគោរពតាមតួនាទីភារកចិ្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនក្នុង ការហ្វឹកហាត់អស់រយៈពេល១ខែកន្លងមកនេះ៕