You are currently viewing មន្ត្រីអាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបសម្រាលកូន បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល!

មន្ត្រីអាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបសម្រាលកូន បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគលជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្ល និងមានជំងឺ ចំនួន ០២គ្រួសារ៖

១.លោក អនុសេនីយ៍ទោ ធឿន ស៊ីណា ជំនួយការមូលដ្ឋាន ក្រុងតាខ្មៅ មានជំងឺ (វះពោះវៀនខ្នែង) ទទួលបានថវិកា ចំនួន ១.៧៨៥.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។
២.លោក នាយចំណង់ សាក់ កញ្ចាណា សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង គ្រួសារឆ្លងទន្លេ ទទួលបានថវិកាចំនួន ១.៥៩៨.000៛ និងសម្ភារមួយចំនួន។