ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហា រនៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង រ៉ាវុធ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ និងដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង, កាបូបដាក់លុយចំនួន០១, រថយន្តចំនួន ០១គ្រឿង, លុយរៀលចំនួន ៦លាន ១០ម៉ឺនរៀល, លុយបាតចំនួន ២៦០បាត និងសម្ភារៈសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវិធី។

កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:September 1, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

សោកនាដកម្មលើកំណាត់ផ្លវជាតិលេខ០៥ ស្លាប់០៩នាក់ រងរបួស០៤នាក់

ឃាត់ខ្លួនកូនអកតញ្ញូម្នាក់ បែកថ្នាំ បានច្របាច់ ក ម្តាយបង្កើតគំរាមយកលុយ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់

ជនសង្សយ័០២នាក់ពាក់មួក និងបិទមុខដូចនិនចារបានចាប់នារីលក់ភេសជ្ជ: ចូលរថយន្ត ជិះទៅបាត់ដោយមិនដឹងពីមូលហេតុ
