ក្រចេះ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះការបង្រ្កាបបទល្មើសនេសាទនៅចំណុចបឹងទ្រនូលឆ្នាំង ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរឹបអូសបានរបាំងស្បៃមុងចំនួន ៣៤ខ្សែ ប្រវែង១៧៥០ម៉ែត្រ របាំងសាច់អួនចំនួន ៣១ខ្សែ ប្រវែង១៨៥០ម៉ែត្រ លបសាច់អួនចំនួន ៣៤គ្រឿង លូស្បៃមុងចំនួន ៣៤មាត់លូ បង្គោលចំរឹងឫស្សីចំនួន១២៧០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណជា ៧០គីឡូក្រាម។ វត្ថុតាងខាងលើត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។