ព្រៃវែង៖ ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ នាំយកបច្ច័យបុណ្យផ្ការស្មីសាមគ្គី បានមកពីការចូលរួមរបស់នាយ នាយរងអាវុធហត្ថខេត្ត ចំនួន ៤,០០០,០០០៛ (បួនលានរៀល) ប្រគេនដល់ព្រះចៅអធិការ វត្តសុណ្ណរង្សី ស្ថិតនៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។