កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី គ្រឿងញៀននៅចំណុចនៅចំណុចផ្ទះសំណាក់ “វិហារសួគ៌” ស្ថិតក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ឈ្មោះ ឈឿន សំរស់ (ហៅពៅ) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ មឹង វាសនា (ហៅម៉ាប់) ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។