You are currently viewing សមត្ថកិច្ចអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសសត្វព្រៃបានជាង ៧០គីឡូក្រាម

សមត្ថកិច្ចអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសសត្វព្រៃបានជាង ៧០គីឡូក្រាម

រតនគិរី៖ នៅវេលាម៉ោង ១០ និង ០០នាទីយប់ ថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង បានបង្ក្រាបករណីជាក់ស្តែង ការជួញដូរលក់សត្វព្រៃ នៅចំណុចផ្សារបានលុងខេត្តរតនគិរី ស្ថិតក្នុងភូមិ ជ័យជន សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយបានចាប់យកសាច់ឈ្លួសចំនួន ៣០ គីឡូក្រាម, សាច់ជ្រូកព្រៃ ចំនួន ៣៧ គីឡូក្រាម និងសាច់សត្វត្រគួត ចំនួន ០៥ គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងត្រូវទាំងអស់ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកលំផាត់កាត់តាមនីតិវិធី ។