ស្វាយរៀង ៖ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្ដមសេនីយ៍ ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំបូកសរុបលទ្ធផលនៃការត្រួតពិនិត្យចំនួនទ័ព-កូន គ្រឿងបំពាក់ ដើម្បីពង្រឹងការងារជំនាញរបស់កងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូន មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខា ត្រៀមកម្លាំង អន្ដរាគមន៍អនុវត្តដីការតុលាការ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ។