កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានអញ្ជើញក្នុងពិធីបើកវគ្គ ហ្វឹកហ្វឺនជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួម លោកមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមជាមួយសិក្ខាកាមក្នុងវគ្គផងដែរ ។