រតនគិរី៖ ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។