ឧត្តរមានជ័យ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការស្រុក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ដាក់ស្បៃមុងកាត់អូរជីក) ចំនួន ២ ភូមិគឺភូមិថ្នល់ទទឹង និងភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លទ្ធផលរឹបអូសស្បៃមុងចំនួន២ ផ្ទាំងប្រវែង ១៥០ម៉ែត្រ និងរ៉ាវ ៥០ម៉ែត្រ បច្ចុប្បន្នរក្សាទុកនៅមូលដ្ឋានកងរាជអាវុធស្រុក ដើម្បីចាត់ការតាមនីតិវិធីបន្ត៕