នៅរសៀល ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី តំណាង លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខនាយអាវុធហត្ថ ព្រមទាំងនាំយកថវិកាចំនួន ២.១៣៥.០០០រៀល ដែលជាថវិកាបានមកពីការចូលរួមសហការសាមគ្គីនៃមហាគ្រួសាររបស់កងរាជអាវុធហត្ថខេត្ត យកទៅប្រគល់ជូន លោក អនុសេនីយ៍ឯក គិត គង់ នាយការយាល័យបច្ចេកទេសសន្តិសុខ កងរាជអាវុហត្ថខេត្តរតនគិរី ដែលទើបនិងមកពីព្យាបាលនៅខេត្តយ៉ាឡាយ នៃប្រទេសវៀតណាម ។