នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរជអាវុធហត្ថខេត្តព្រៃវែង បានទទួលកុំព្យូទ័រលេបថបចំនួន ០២ គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ០១ គ្រឿង ពីឯកឧត្តម ហួត ឈួរ និងលោក មិត្ត ឆៃយុត្តិ។ ក្នុងនោះផងដែរឯកឧត្តមបានឧបត្ថម្ភថវិកាដល់លោក មេបញ្ជាការរងខេត្តចំនួន ០៧ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០.០០០៛ និងនាយរងអាវុធហត្ថចំនួន ២៤ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៤០.០០០៛ ផងដែរ។