You are currently viewing គ្រួសារអាវុធហត្ថជួបការលំបាក បានទទួលអំណោយពីសប្បុរសជនមកពីប្រទេសវៀតណាម!

គ្រួសារអាវុធហត្ថជួបការលំបាក បានទទួលអំណោយពីសប្បុរសជនមកពីប្រទេសវៀតណាម!

ព្រៃវែង៖ សប្បុរសជនមកពីប្រទេសវៀតណាម ដឹកនាំដោយលោក ធៀង ឌឹក ប្រធានសមាគមន៍ តាមរយៈ លោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បាននាំយកថវិកា ឧបត្ថម្ភជូនដល់គ្រួសារអាវុធហត្ថ ជួបការលំបាកចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២.០០០.០០០៛ និងនាយទាហាន នាយទាហានរង កងរាជអវុធហត្ថ ចូលរួមចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០០.០០០ ៛ ពិធីនេះប្រព្រិត្តទៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ ។