You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាដែលមានជំងឺ!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាដែលមានជំងឺ!

រតនគិរី៖ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខ មេបញ្ជាការមូលដ្ឋានស្រុកអណ្តូងមាស ព្រមទាំងនាំយកនៅអង្ករ ចំនួន០៣ការុង, មី០២កេះ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកដោះគោចំនួន០២យួរ រួមនិងថវិកាចំនួន ២.១២០.០០០រៀល ដែលជាថវិកាបានមកពីការ ចូលរួមសហការសាមគ្គីនៃមហាគ្រួសាររបស់កងរាជអាវុធហត្ថខេត្ត យកទៅប្រគល់ជូន លោក វរសេនីយ៍ត្រី ហាក់ ប៊ុនី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដែលទើបនឹងមកពីព្យាបាលជំងឺនៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម។