កំពង់ចាម៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អនុវត្តបទបញ្ជារលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្កំពង់ចាម និងបានការអនុញ្ញាតពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំដោយលោក ម៉ែន ណូរ៉ា ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ចាម កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ឡុង វុទ្ធី សហការបង្ក្រាបហាង ហាក់សោម ម្ចាស់ឈ្មោះ ហាក់ សោម ភេទប្រុស អាយុ ៦៤ឆ្នាំ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយបានដកហូតសត្វលលកទ្រាំង(រស់ )៣៦ក្បាល, សត្វលលកបាយ(រស់) ០៨ក្បាល,ចាបស្រូវងាប់ក្លាសសេ៣៨,៥០គីឡូក្រាម, លលកទ្រាំងងាប់ក្លាសសេ ៤២ក្បាល, ស្នូកអណ្តើកស្រែ ០៧។ បានធ្វើការអប់រំនិងផាកពិន័យនៅនិងកន្លែងចំនួន ៣.៥០០.០០០៛។ ទីតាំងមួយទៀតនៅហាងម្លប់ខ្នុរម្ចាស់ឈ្មោះ ឆែ វាសនា ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយដកហូតបានសត្វអណ្តើកស្រែ(រស់)ចំនួន ១២ក្បាលស្មើនឹង ១២គីឡូក្រាម និងស្នូកអណ្តើកស្រែចំនួន ២៦៩ស្នូក ស្មើនឹង ៥០,៥០គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាងនិងម្ចាស់ហាងបានបញ្ជូនមករដ្ឋបាលជលផលចាត់ការតាមនីតិវិធី។