You are currently viewing ឧត្ដមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ

ឧត្ដមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ

ប៉ៃលិន៖ នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរជាច្រើនរូបទៀត បានចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។