កែប៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានធ្វើបទបង្ហាញស្តីអំពីលិខិតរដ្ឋបាល និងលិខិតគតិយុត្ត ធ្វើបទបង្ហាញដោយលោក គាត សារ៉ាត់ នាយករង រដ្ឋបាលធនធានមនុស្សខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។