You are currently viewing កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បន្តរុករកឃើញឈើជាង ៦០ម៉ែត្រត្រីគុណ ដែលឈ្មួញលាក់ទុកក្នុងព្រៃ!

កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បន្តរុករកឃើញឈើជាង ៦០ម៉ែត្រត្រីគុណ ដែលឈ្មួញលាក់ទុកក្នុងព្រៃ!

កំពង់ស្ពឺ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យបន្តរុករកបទល្មើសបន្តទៀត ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានរកឃើញឈើដែលឈ្មួញបានលាក់ទុកនៅក្នុងព្រៃខាងលិច ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ជាកន្លែងឈ្មួញលាក់ឡានបាកុងពីលើកមុន ក៏បានប្រទះឃើញឈើប្រភេទម្រេញ ៩ដុំ មុខធំៗ និងគគីរចំនួន ១ដុំ ដែលឈ្មួញបានលាក់ ចំនួន ៥ទីតាំងផ្សេងគ្នានៅក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិ-ឃុំខាងលើ ។
ឈើដែលរកឃើញនោះមាន ចំនួន១០ដុំស្មើ ៥៧,៤៧២ ម៉ែត្រត្រីគុណ ចំណែកឯឈើម្រេញចំនួន ៤៥ សន្លឹកទៀតស្មើ ៣,៣៧៥ ម៉ែត្រត្រីគុណ ដែលជនមិនស្គាល់មុខយកមកលាក់ទុក ។
ក្នុងនោះឯកឧត្តម វសំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញចុះពិនិត្យនៅនឹងកន្លែងផងដែរ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី។