ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិនដែលត្រូវចូលនិវត្តន៍ឆ្នាំ២០១៩។ ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ, ស្នងការរង, នាយកវិទ្យាស្ថាន, នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ, មេបញ្ជាការ កងរាជអាវុធហត្ថតាមបណ្តារាជធានី/ខេត្ត, នាយការិយាល័យជំនាញ និងមេបញ្ជាការកងវរអន្តរាគមន៍ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕