You are currently viewing ឧត្ដមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ!

ឧត្ដមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ!

កណ្តាល៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិក្នុងរដូវស្សានេះ និងធ្វើការពិនិត្យ មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្ដរាគមន៍អនុវត្តដីការតុលាការ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។