សៀមរាបៈ នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ) ស្ថិតនៅចំណុច ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ ៖
សារ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រងម៉ូតូអគ្គីសនី។
+វត្ថុតាងចាប់យករួមមាន៖ ម៉ូតូអាគុយចំនួន ០៣គ្រឿង។
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ។
