កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ថ បានធ្វើការប្រគល់ឈើហ៊ុបជ្រុងចំនួន ១០ដុល (ក្នុងនោះឈើប្រភេទម្រេញចំនួន ០៩ដុល និងឈើគគីចំនួន ០១ដុល) ដែលមានចំនួន ៥៧,៤៧២ម៉ែត្រត្រីគុន ត្រូវបានប្រគល់ឲ្យ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។ ដោយឡែកឈើសន្លឹកចំនួន ៤៥សន្លឹក ជាប្រភេទឈើម្រេញ មានចំនួន ៣,៣៧៥ ម៉ែត្រគុណប្រគល់ទៅឱ្យផ្នែករដ្ឋបាលព្រៃឈើសង្កែសាទប។