You are currently viewing លោកវរសេនីយ៍ឯក ចែម ពិចិត្រ ផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ

លោកវរសេនីយ៍ឯក ចែម ពិចិត្រ ផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ

កំពង់ចាម៖ នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សមាសភាពចូលរួម ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។