កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) និងលោក សួន សុខារិទ្ធី អភិបាលរងស្រុក ថ្នាក់ដឹកនាំមន្រ្តីកងរាជអាវុធហត្ថ និងក្រសួងបរិស្ថានមន្ទីរបរិស្ថាន ប្រតិភូអមដំណើរ និងមន្រ្តីរាជការជុំវិញមន្ទីរ អង្គភាពនៃរដ្ឋបាលស្រុកសាមគ្គីមានជ័យ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានធ្វើពិធីដាំកូនឈើព្រៃចំនួន ១,២០០ដើម ក្រោមប្រធានបទ «ឧទ្យានមជ្ឈមណ្ឌលរីករាយ»។