បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមចូលរំលែកមរណៈទុក្ខដល់ក្រុមគ្រួសារសពលោក អនុសេនីយ៍ទោ សោម ម៉ាទីនេ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាពនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ និងបានចូលរួមដង្ហែរសព និងពិធីគោរពវិញ្ញាណខណ្ឌផងដែរ។ ក្នុងពិធីនោះផងដែរលោក ឧត្តមសេនីយ៍ ក៏បានប្រគល់អង្ករ ១០០គីឡូក្រាម, ថវិកាចំនួន ១៨.៩៤០.០០០រៀល (ដប់ប្រាំបីលានកៅសិបបួនម៉ឺនរៀល) ក្នុងនោះក៏មានការចូលរួមថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល) ដែលជាថវិកាផ្ទាល់ខ្លួនរបស់ លោក ឧត្ដមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។