ថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំកម្លាំងចុះជួយសង្គ្រោះស្ត្រីរងគ្រោះដោយសារពស់ខៀវចឹក ចំនួន០១នាក់ ដើម្បីបញ្ជូនទៅកាន់មណ្ឌលសុខភាពបង្អែកស្រុកបរកែវ ខេត្តរតនគិរី ។ ស្ត្រីរូបនេះមានឈ្មោះ សែ រ៉ន ភេទស្រី អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
នៅថ្ងៃដដែល លោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះចំនួន០១នាក់ ដើម្បីបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ស្ត្រីរូបនេះមានឈ្មោះ ក្លាន រ៉ែន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។