កំពត៖ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១១និង ២៥នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មានឈ្មោះ ប៊ុន ចិន្តា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ រស់ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះ ចិត្រ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត, ឈ្មោះ ជា កប ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ វត្ថុតាងចាប់យកមានថ្នាំញៀនម្សៅគ្រើមពណ៌សថ្លាចំនួន ០១កញ្ចាប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០១ គ្រឿង និងឧបករណ៍សម្រាប់សេពមួយចំនួន បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងតាមនីតិវិធី។