ក្រចេះ៖ ក្រោមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយកម្លាំងគយ និងរដ្ឋាករ ខេត្តក្រចេះ ដឹកនាំដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះត្រួតពិនិត្យឃ្លាំងលក់ម៉ូតូ ចំនួនពីរកន្លែង យីហោ យង់ ស៊ាងហោ និង រិនដា១៦៨ ស្ថិតនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ដោយបានរកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ៣៣គ្រឿង បច្ចុប្បន្នវត្ថុតាងប្រគល់ជូនគយនិងរដ្ឋាករ ខេត្តក្រចេះចាត់ការបន្ត។