You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំកម្លាំងរបស់ខ្លួនទៅគោរពវិញ្ញាណក្ខន្ធ

មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំកម្លាំងរបស់ខ្លួនទៅគោរពវិញ្ញាណក្ខន្ធ

នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៦ នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទៅចូលរួមគោរពវិញ្ញាណក្ខន្តសពលោក អនុសេនីយ៍ឯក វណ្ណ វាសនា
នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃទី ២៤.០៥.២០១៦ ដោយគ្រោះថ្នាក់ចរាចរណ៍ និង បាននាំយកថវិកាចំនួន ១៦.៩៨៥.០០០រៀល និង អង្ករ ១៥០គីឡូ ដែលបានមកពីការចូលរួមរំលែកទុករបស់ នាយ នាយរងកងរាជអាវុធហត្ថទូរទាំងខេត្តកណ្តាល ទៅចូលបុណ្យសព ។
ថវិកាទាំងនោះរួមមានថវិកា :
-ថវិការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល)។
-មេបញ្ជាការ មេបញ្ជាការរង អាវុធហត្ថ ខេត្តកណ្តាលចំនួន ៤.៧០០.០០០រៀល។
-សេនាធិការដ្ឋាន អាវុធហត្ថកណ្តាល ចំនួន ៦៣០.០០០ រៀល
-មន្ទីររដ្ឋបាល ហិរញ្ញវត្ថុ អាវុធហត្ថកណ្តាល ចំនួន២៨០.០០០ រៀល។
-មន្ទីរបច្ចេកទេស អាវុធហត្ថកណ្តាល ចំនួន២៣០.០០០រៀល ។
-មន្ទីរភស្តុភារ អាវុធហត្ថកណ្តាល ចំនួន ៤០០.០០០ រៀល ។
-មន្ទីរបច្ចេកទេស សន្តិសុខ អាវុធហត្ថកណ្តាល ចំនួន៣២០.០០០ រៀល។
-មន្ទីរយុត្តិធម៌ អាវុធហត្ថកណ្តាល ចំនួន ៥៤០.០០០រៀល។
-ស្រុកពញាឮ ៥០០.០០០ រៀល ។
-ស្រុកកៀនស្វាយ ៦០០.០០០ រៀល។
-ស្រុកស្អាង ៣៥០.០០០ រៀល។
-ស្រុកអង្គស្នួល ២០០.០០០ រៀល។
-ក្រុងតាខ្មៅ ៣៨៥.០០០ រៀល និងអង្ករ ១០០គីឡូ។
-ស្រុកល្វាឯម ៤៥០.០០០ រៀល។
-ស្រុកមុខកំពូល ២០០.០០០ រៀល។
-ស្រុកខ្សាច់កណ្តាល ៤០០.០០០ រៀល។
-ស្រុកលេីកដែក ៥០០.០០០ រៀល។
-ស្រុកកាេះធំ ៣០០.០០០ រៀល។
-ស្រុកកណ្តាលស្ទីង ៨០០.០០០ រៀល។ អង្ករ ៥០គីឡូ។
ដោយគោរពអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយ មេបញ្ជាការ កងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ត្រូវបង្កេីនការយកចិត្តទុកដាក់ ចំពោះមន្រ្តីអាវុធហត្ថ និង គ្រួសារអាវុធហត្ថ គ្រប់រូបដែលជួបការលំបាកនិងមានគ្រោះថ្នាក់ផ្សេងៗនោះ។ លោកមេបញ្ជាការ សំ តុលា បានដឹកនាំ នាយ នាយរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និង
នាំយកថវិកាមួយចំនួន ដើម្បីចូលរួមចំណែកសម្រាលការលំបាក និង រំលែកទុក្ខ ដល់ក្រុមគ្រួសារសព
ដែលមានការខ្វះខាត។
d

dd

dddd

dddddddddd