បាត់ដំបង៖ នៅថ្ងៃអង្គារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ព្រមទាំងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះផងដែរ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាអាវុធហត្ថខេត្តបាត់ដំបង ដោយមានសមាសភាពចូលរួម ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។