កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាឮ បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្លូវជាតិលេខ៥ ស្ពានពាមសត្ថារាម ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ឈ្មោះ ណាន ប្រហ៊ីម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងឈ្មោះ នៅ ទ្បែន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃចាប ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យកថ្នាំញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរសព្ទ័ដៃ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។