កំពង់ធំ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំប្រតិភូរកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី សោម ស៊ីណារ៉ា នាយការិយាល័យផែនការ មន្ទីរភស្ថុភារ និងលោក អនុសេនីយ៍ត្រី ហែម វុទ្ធី ជំនួយការស្នាក់ការសន្តិសុខ ១០២ ដែលមានជំងឺកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកនូវថវិការមហាគ្រួសារអាវុធហត្ថខេត្ត និងភេជ្ជៈមួយចំនួន ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោកមេបញ្ជាការបានជូនពរឱ្យលោកឆាប់បានជាសះស្បើយពីនឹងបានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។