You are currently viewing អាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ!

អាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការស្វែងរុករកឈើដែលឈ្មួញបានលាក់ទុកនៅក្នុងព្រៃ ក្នុងភូមិសាស្ត្រភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។ ជាក់ស្តែងកម្លាំងបានប្រទះឃើញឈើម្រេញ ចំនួន១៥ដុំជាប្រភេទ ឡាំងបួនជ្រុង ដែលឈ្មួញយកមកលាក់ទុក ។
បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យ ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីរក្សាទុក ។