អហ ព្រះសីហនុ៖ វេលាម៉ោង២៣និង២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ មានអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងនៅចំណុចក្រុម៨ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យឈ្មោះ ហម វ៉ាន់ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅកន្លែងកើតហេតុខាងលើ បានប្រើអំពើហិង្សាទៅលើប្រពន្ធឈ្មោះ ហេង សុខហី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌឃាត់ខ្លួនយកមកធ្វើការសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី។

បុរសម្នាក់ត្រូវបានឃាត់ខ្លួន មូលហេតុស្រវឹងស្រាវៃប្រពន្ធនិងបំផ្លាញទ្រព្យសម្បត្តិ
- Post author:Eng Hy
- Post published:August 10, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីគ្រឿងញៀន

ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន

កម្លាំងអាវុធហត្ថនាំខ្លួនមនុស្សម្នាក់តាមដីការបស់សាលាដំបូង

មនុស្សម្នាក់ពាកព័ន្ធថ្នាំញៀនត្រូវបានកម្លាំងកងរាជអាវុធហតត្ថខណ្ឌពោធិសែនជ័យឃាត់ខ្លួន
