ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ នៅក្នុងពិធីនេះផងដែរ លោកមេបញ្ជាការ ក៏បានធ្វើការណែនាំដល់កម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តដីកាតុលាការ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគឺត្រូវខិតខំការងារបង្ការ បង្ក្រាបនូវបទល្មើសធនធានធម្មជាតិអោយបានដាច់ខាត នៅក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។