You are currently viewing សារលិខិតចូលរួមរំលែកទុក្ខ!

សារលិខិតចូលរួមរំលែកទុក្ខ!

សារលិខិតចូលរួមរំលែកទុក្ខ
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំអំពី
មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍នៃ
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការពារជាតិ អតីតអ្នកតំណាងរាស្ត្រ និងអតីតប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១ៈ២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង
គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់
ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត
ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែក
យ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខ
ដ៏ក្រៀមក្រំនេះជាមួយ លោកជំទាវ ខាំ ភៀន ព្រមទាំងក្រុមគ្រួសារ
និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង
បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់