ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក លឹម គា ប្រធានអង្គភាពព័ត៌មាន ការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានវះកាត់ដកដែកចេញពីជើង នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសសាកសួរសុខទុក្ខនោះផងដែរ លោក ឧត្តមសេនីយ៍ប្រធានស្នងការ បាននាំយកថវិកាចំនួន ១.០០០.០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនផងដែរ និងជូនព សូមឱ្យលោក អនុសេនីយ៍ ឆាប់ជាសះស្បើយឆាប់បានចូលបម្រើការក្នុងអង្គភាពវិញ។