ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា និងត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ត្រៀមអន្តរាគមន៍ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង, នាយរងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។