You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញបិទវគ្គហ្វឹកហ្វឺន និងផ្សព្វផ្សាយផែនការ!

ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញបិទវគ្គហ្វឹកហ្វឺន និងផ្សព្វផ្សាយផែនការ!

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជការ កងរាជអាវុធហត្ថខេត្ត អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០១៩, ផ្សព្វផ្សាយផែនការណ៍ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនិងកឋិនទាន, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយផែនការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ។ ពិធីនេះមានការអញ្ជើញចូលរូមពីដំណាក់លោក មេបញ្ជាការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទី រនាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។