You are currently viewing ឧត្តមសេនីយឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើនៅខេត្តបាត់ដំបង

ឧត្តមសេនីយឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើនៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខេត្តបាត់ដំបង បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ នៅភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានការចូលរួមពីសំណាក់តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងក្រសួងបរិស្ថាន។