កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ សំ តុលា បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ខ្លឹមសារសំខាន់ដែលត្រូវអនុវត្តបន្ត គឺត្រួតពិនិត្យតួនាទី ភារកិច្ច ការងារដែលបានអនុវត្ត ទទួលបានស្នាដៃ សមិទ្ធផល និងលទ្ធផល ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ពេលខាងមុខ។ ឆ្លងរបាយការណ៍ការងារបុកលិក ពង្រឹងវិន័យសណ្តាប់ធ្នាប់ជួរទ័ព ត្រៀមអន្តរាគមន៍ ជួយសង្រ្តោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិផ្សេងៗ និងផ្សព្វផ្សាយផែនការ ការងារជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថត្រៀមរៀបចំទទួលក្រុមការងារ ត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ផ្សព្វផ្សាយផែន ការការពារ សន្តិសុខសុវត្ថិភាព ចរាចរណ៍ ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុង ឱកាសបុណ្យកាន់ភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់ភារកិច្ចចំពោះមុខឱ្យលោក លោកស្រីមេបញ្ជាការរង កងរាជអាវុធហត្ថ ទទួលជំនាញ ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។