ភ្នំពេញ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបបានចូលរួម។