ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងការអនុវត្តដីកាតុលាការ បុណ្យភ្ចុំបិណ្ឌ កឋិនទាន និងត្រៀមកម្លាំងសង្គ្រោះគ្រោះមហន្តរាយក្នុងរដូវវស្សា ឆ្នាំ២០១៩នេះ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀតផងដែរ៕