បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ព្រមទាំងបានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានផងដែរ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាអាវុធហត្ថខេត្តបាត់ដំបង សមាសភាពចូលរួម ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។